Unacceptable behaviours on public transport
អាកប្បកិរិយានានាដែលមិនអាចទទួលយកបាន នៅលើការដឹកជញ្ជូនតាមយានយន្តសាធារណៈ
យើងចង់ឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពជានិច្ច នៅពេលអ្នកកំពុងធ្វើដំណើរនៅតាមយានយន្តដឹកជញ្ជូនសាធារណៈរបស់រដ្ឋវិចថូរៀ។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលីសវិចថូរៀ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមានសន្តិសុខសម្រាប់មនុស្សគ្រប់រូប។
ប្រសិនបើអ្នកជួបប្រទះ ឬឃើញអាកប្បកិរិយាផ្លូវភេទដែលមិនចង់បាន និងអាកប្បកិរិយាប្រឆាំងនឹងសង្គមនៅតាមយានយន្តដឹកជញ្ជូនសាធារណៈ ហើយវាធ្វើឱ្យអ្នកមានអារម្មណ៍គ្មានផាសុកភាព សូមរាយការណ៍វា។
អាកប្បកិរិយាមួយចំនួនមិនអាចទទួលយកបានឡើយ នៅតាមយានយន្តដឹកជញ្ជូនសាធារណៈ
អាកប្បកិរិយានានាដែលធ្វើឱ្យអ្នក ឬអ្នកដទៃមានអារម្មណ៍ថាត្រូវបានគំរាមកំហែង ភ័យខ្លាច ឬមិនមានផាសុកភាពគឺមិនអាចទទួលយកបានឡើយនៅតាមយានយន្តដឹកជញ្ជូនសាធារណៈ ហើយគួរតែត្រូវបានរាយការណ៍ទៅប៉ូលីស។
អាកប្បកិរិយានានាដែលមិនអាចទទួលយកបាននៅតាមយនយន្តដឹកជញ្ជូនសាធារណៈ ហើយអាចត្រូវបានរាយការណ៍ទៅប៉ូលីស*
ឧទាហរណ៍នានានៃអាកប្បកិរិយាផ្លូវភេទដែលមិនចង់បាន រួមមាន
- ការជេរប្រមាថ ពាក្យសម្តីផ្លូវភេទ ឬកាយវិការផ្លូវភេទ
- សំណួរដែលមានការរំខាន ឬការសន្ទនាទាក់ទងនឹងផ្លូវភេទ
- ការឈរជិតពេក ឬការជ្រៀតជ្រែកកន្លែងផ្ទាល់ខ្លួន
- 'ការថតរូប ឬវីដេអូនៅក្រោមសំពត់' ឬការថតរូបនៅក្រោមសម្លៀកបំពាក់របស់អ្នកដទៃ
- ការរុញ ឬត្រដុសទល់នឹងមនុស្ស
- ការប៉ះពាល់ដែលគ្មានការយល់ព្រម
- ការមើលរូបអាសអាភាសនៅទីសាធារណៈ
- ការបញ្ចេញ / ការបង្ហាញផ្នែករាងកាយបែបស្និទ្ធស្នាល
- ការផ្ញើ ឬបង្ហាញសម្ភារៈដែលមានខ្លឹមសារអាសអាភាសតាមទូរស័ព្ទ
- ការឈ្លបដើរតាម
- ការរំលោភបំពានផ្លូវភេទ។
ឧទាហរណ៍នានានៃអាកប្បកិរិយាប្រឆាំងនឹងសង្គម រួមមាន
- អាកប្បកិរិយាដែលស្រែកឡូឡា និងរំខាន
- ការរំលោភបំពានដោយពាក្យសម្តី
- អាកប្បកិរិយាគំរាមកំហែង
- ការបៀតបៀន និងការបំភិតបំភ័យ
- ការបំផ្លិចបំផ្លាញ
- ការខូចខាតផ្នែកព្រហ្មទណ្ឌចំពោះទ្រព្យសម្បត្តិសាធារណៈ ឬឯកជន។
មធ្យោបាយសមរម្យក្នុងការរាយការណ៍អំពីអាកប្បកិរិយាដែលមិនចង់បាន
ប្រសិនបើអ្នកបានឃើញ ឬជួបប្រទះឥរិយាបទទាំងនេះ អ្នកអាចរាយការណ៍ដោយសម្ងាត់ទៅប៉ូលីសតាមរយៈ STOPIT ដែលជាសេវាកម្មជូនដំណឹងតាមការផ្ញើសារមិនបន្ទាន់។ ដោយគ្រាន់តែវាយអក្សរ 'STOPIT' ប៉ុណ្ណោះទៅលេខ 0499 455 455។
ចំណាំ៖ STOPIT មិនបានត្រួតពិនិត្យផ្ទាល់ទេ ដូច្នេះប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរសព្ទទៅលេខសូន្យបីដង (000)។
ការផ្ញើសារនីមួយជួយប៉ូលីសកំណត់អត្តសញ្ញាណ និងចាប់ជនល្មើសបាន។ ប៉ូលីសនឹងស៊ើបអង្កេតឧប្បត្តិហេតុនានាដែលបានរាយការណ៍តាមរយៈ STOPIT ហើយជនល្មើសមួយចំនួនអាចត្រូវបានជាប់បទចោទប្រកាន់។
កុំភ្លេចរក្សាទុកលេខ STOPIT ទៅក្នុងទូរសព្ទរបស់អ្នក ក្នុងករណីដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ត្រូវការវានាពេលអនាគត។
រក្សាទុកលេខ STOPIT ទៅក្នុងទូរសព្ទរបស់អ្នក។
ការរាយការណ៍ទៅ STOPIT គឺរហ័ស ហើយងាយស្រួល
សារនីមួយៗជួយប៉ូលីសកំណត់អត្តសញ្ញាណ និងចាប់ជនល្មើស
ភាសាផ្សេងទៀត
- العربية - Arabic
- دری - Dari
- ကညီကျိာ် - Karen
- ខ្មែរ - Khmer
- 한국어 - Korean
- ਪੰਜਾਬੀ - Punjabi
- 简体中文 - Simplified Chinese
- 繁體中文 - Traditional Chinese
- ไทย - Thai
- Türkçe - Turkish
- Tiếng Việt - Vietnamese
ភាសាផ្សេងទៀត
ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាកំណើតរបស់អ្នកទេ ខិត្តប័ណ្ណព័ត៌មាន STOPIT មានជាភាសាខាងក្រោម ហើយផ្តល់ព័ត៌មានអំពីរបៀបជូនដំណឹងដល់ប៉ូលីសដោយប្រើសេវាកម្ម STOPIT។
*ឧទាហរណ៍នានាដែលបានផ្ដល់ជូននៅទីនេះ គឺជាអាកប្បកិរិយាគ្រប់ប្រភេទដែលអាចរាយការណ៍តាមរយៈសេវាកម្ម STOPIT របស់ប៉ូលិសវិចថូរៀ។
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ជាជនរងគ្រោះនៃអាកប្បកិរិយាផ្លូវភេទដែលមិនចង់បាននៅតាមយានយន្តដឹកជញ្ជូនសាធារណៈ បញ្ជីលម្អិតនៃសេវាកម្មជំនួយអាចរកបាននៅSupport and resources for sexual offences and child abuse page។
វិធីផ្សេងទៀតដែលយើងរក្សាសុវត្ថិភាពដល់អ្នកដំណើរ
ស្វែងយល់ពីរបៀបដែលយើងកំពុងធ្វើការជាមួយប៉ូលីសវិចថូរៀ និងប្រតិបត្តិករដឹកជញ្ជូនរបស់រដ្ឋវិចថូរៀ ដើម្បីរក្សាអ្នកឱ្យមានសុវត្ថិភាពនៅ Safety you can see - Public Transport Victoria។
សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាព សូមចូលមើលTravelling safely - Public Transport Victoria។